ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនលើការ និងដាក់ទិសដៅការងារ ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈក្នុងកិច្ចដំណើរការ រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ដល់លោក លោកស្រីស្នងការង នាយការិយាជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារពិធីបោះឆ្នោត -របៀបរបបការងារ -ច្បាប់គជប និងអប់រំក្រមសីលធម៌។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់ការចុះធ្វើសកម្មភាពរបស់គណបក្សនយោបាយ អំឡុងពេលចុះបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត។ ទប់ស្កាត់បាតុភាពល្មើសដែលបង្កចលាចលសង្គម ឬបទល្មើសអសន្តិសុខ និងត្រូវរួមគ្នាទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ។ លោកក៏បានអំពាវនាវដល់កងកម្លាំងត្រូវមានសិលធម៌ និង គោរពច្បាប់ គោរពវិន័យកងកម្លាំងឲ្យបានល្អ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed