ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារនគរបាលព្រហ្មទណ្ឌ (ដឹកនាំដោយ )

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ។ល។ នឹងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់បងប្អូនរស់នៅមានហេតុការណ៍ចាំបាច់និងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជាជាប្រញាប់តាមរយ:លេខទូរសព្ទមានដូចខាងក្រោមដើម្បីឱ្យកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលា។

By pcs

Leave a Reply

Your email address will not be published.

You missed