ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារចុះជួយភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តំណាងឲ្យ ឯកឧត្តម បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា ប្រមាណជិត៥០០នាក់ ក្នុងភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២៣នេះ ។

ពិធីនេះប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ ១៤ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការ រង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារចុះជួយភូមិរោងគោចុង ឃុំចំណោម រួមដំណើរដោយក្រុមការងារ សមាជិកសមាជិកាមន្ត្រីគណបក្សប្រជាជនកម្ពុជា ។

ក្រោយស្តាប់សេចក្តីរាយការណ៍ពី លោកមេភូមិ និង លោកប្រធានបក្សឃុំ ស្តីពីចំណុចខ្លាំង និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តាមភូមិរួចមក លោកប្រធានក្រុមការងារចុះជួយភូមិរោងគោចុង ឃុំចំណោម បានថ្លែងកោតសរសើរដល់ លោកមេឃុំ មេភូមិ ក្រុមការងារយុវជន ដែលបានសកម្ម ក្នុងការចុះប្រជាពលរដ្ឋដោយផ្ទាល់ និងចលនាប្រជាពលរដ្ឋ យល់ដឹងច្បាស់ មានទំនុកចិត្ត មកលើគោលនយោបាយរបស់គណបក្សប្រជាជន និងមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។

លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការ រង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារចុះជួយភូមិរោងគោចុង ឃុំចំណោម បានមានមតិសំណេះសំណាល ជាមួយ សមាជិកសមាជិកា គណបក្ស ព្រមទាំងបានផ្តល់អនុសាសន៍ដល់សាខាបក្សភូមិ សហគមន៍ ក្រើនរំឮក និងសំណូមពរដល់ប្រធានសាខាបក្សភូមិ ត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះបញ្ហា តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យគាត់ទទួលបានភាពកក់ក្តៅ។ មានន័យថា គឺយើងចង់បានទាំងបរិមាណ គុណភាព ទាំងបេះដូង មកនៅជាមួយគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ លោប្រធានក្រុមការងារចុះជួយភូមិភូមិរោងគោចុងបានបន្ដថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ។

បន្ទាប់ ជួបសំណេះសំណាលសួរសុខទុក្ខរួចរាល់ ប្រធានក្រុមការងារ បានរៀបចំអាហារសាមគ្គីរួម ប្រកបដោយក្ដីរីករាយក្រៃលែង ពោរពេញដោយ សន្តិភាព ៕

By pcs

Leave a Reply

Your email address will not be published.