នៅព្រឹកថ្ងែព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមអមដំណើរជាមួយឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិនិងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលនិងចែកអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ដែលសហការជាមួយអង្គការសប្បុរសធម៌ Hasene របស់ប្រទេសតួរគី តាមរយៈមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ដែលស្ថិតនៅក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
