ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្រ្កាបការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់។

សម្រេចប្រការ១…ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការ ប្រើប្រាស់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ដែលមានសមាសភាពដូចខាងក្រោម៖

១/-លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាប្រធាន

២/-លោក អៀង ស៊ុនលី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ ជាអនុប្រធាន

៣/-លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន

៤/-លោក ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន

៥/-លោក ជុន វ៉ាត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាអនុប្រធាន

៦/-លោក ថោង ចិន្តា ប្រធាន និយ័តករ ទូរគមនាគមន៍ ជាអនុប្រធានអចិន្ត្រៃយ៍ , និងមានសមាជិកចំនួន២៣ រូប ។

ប្រការ២ …គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

– បង្ការ បង្ក្រាប និងត្រួតពិនិត្យលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ឆ្លងដែន ដើម្បីធានាអធិបតេយ្យភាព ប្រសិទ្ធភាព សុវត្ថិភាព និងគុណភាពនៃការផ្តល់សេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

– រៀបចំផែនការកែសម្រួលរាល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍អន្តរជាតិនៅតាមបណ្ដោយព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបង្វែរឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិ

– ដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និង/ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍ ឆ្លងដែនខុសច្បាប់

– សម្របសម្រួលជាមួយបណ្តាប្រទេសជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាលើការងារគ្រប់គ្រងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន៍អន្តរជាតិ

– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល

– បំពេញភារកិច្ចផ្សេងៗទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។

ប្រការ៣ …គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានលេខាធិការដ្ឋានមួយជាសេនាធិការ។

សមាសភាពជាក់ស្ដែង តួនាទីនិងភារកិច្ចនៃលេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន គណៈកម្មការអន្តរក្រសួង។

ប្រការ៤ …អនុប្រធាន សមាជិក និងសមាសភាពលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងត្រូវចូលរួមប្រជុំតាម ការអញ្ជើញរបស់ប្រធានគណៈកម្មការអន្តរក្រសួង។ ប្រធានគណៈកម្មការអន្តរក្រសួងអាចអញ្ជើញសមាសភាព ពាក់ព័ន្ធផ្សេងទៀតមកចូលរួមប្រជុំ តាមការចាំបាច់។

ប្រការ៥ .…គណៈកម្មការអន្តរក្រសួងដើម្បីបង្ការនិងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់សេវា ទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ មានសិទ្ធិប្រើត្រារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការបំពេញ តួនាទីនិងភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចនេះ។

ប្រការ៦ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧ …រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាត់ទៅ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *