រថយន្តយក្សដឹកខ្សាច់ឡើងចង់បាក់ទ្រុងបើកមកដល់ផ្លូវបំបែកភ្លើងស្តុប ក៏រលត់ថយក្រោយ បុករះផ្ទះប្រជាពលរដ្ឋ…!!
ខេត្តបន្ទាយមានជ័យ៖
នេះបានចំជាសំណាង១០០០គ្រោះថ្នាក់មែន ដែលគ្មានប្រជាពលរដ្ឋឬម្ចាស់ផ្ទះរងរបួសឬស្លាប់ដោយសារតែមានរថយន្តយីឌុបប្រភេទយក្សដឹកខ្សាច់១គ្រឿងនេះ ឡើងចង់បាក់ទ្រុងបើកមកដល់ភ្លើងស្តុប ក្រុងសិរីសោភ័ណរលត់ថយក្រោយប្រហែល៥០០ម៉ែត្របុករះផ្ទះអ្នកលក់កង់ឡាន២កន្លែងនិងម៉ូតូ១គ្រឿងខ្ទេច នៅវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជា៤ផ្ទះចំផ្ទះលក់កង់ឡានតែម្តង គ្រោះថ្នាក់កើតឡើងនាពេលនេះ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រោយពីកើតហេតុរួចមក កំលាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះមកធ្វើអន្តរាគមន៍ ហើយបាននិយាយប្រាប់អ្នកយកព័ត៌មាន អំពីព្រឹត្តិការណ៍នោះថា នៅមុនពេលកើតហេតុនោះមានរថយន្តយីឌុបប្រភេទយក្សម៉ាកហុីយ៉ានដាយពាក់ស្លាកលេខ ក្រុងព្រះសីហនុ ៣A ៥៤១២ ១គ្រឿងដឹកខ្សាច់ឡើងចង់បាក់ទ្រុងបើកចេញពីខេត្តពោធ៍សាត់ឆ្ពោះ ទៅកាន់ ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដោយសារដឹកខ្សាច់ធ្ងន់ពេក ពេលបើកមកដល់ភ្លើងស្តុប់ផ្លូវបំបែក ក៏រលក់ម៉ាសុីនរថយន្ត ហើយរយន្តរអិលថយក្រោយ បណ្តាលឲ្យ គ្រោះថ្នាក់នេះកើតឡើងស្របពេលនោះ ក៏មានរថយន្តក្រុងចតនៅកាច់ជ្រុងនោះផងដែរ។ហើយខ្លាចទៅបុករថយន្ត ក្រុងដែលមានមនុស្សជិះច្រើនក៏បួងចង្កូក ទៅបុកផ្ទះអ្នកលក់កង់ឡាននៅកាច់ជ្រុងនោះទាំង២កន្លែងជាប់គ្នា ខ្ទេចទ្វារមុខផ្ទះនិងកិនម៉ូតូ១គ្រឿងខ្ទេចអស់ថែមទៀត។តែសំណាងល្អណាស់ដោយគ្មានមនុស្សរងរបួសនោះឡើយ។លោកវរសេនីយ៍ឯក យ៉ាន់សុវណ្ណបានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទះដែលរថយន្តបុកនោះម្ចាស់ផ្ទះ១មានឈ្មោះ វ៉ាន ឆា ប្រុស អាយុ៤៥ឆ្នាំ ២មានឈ្មោះវិន ឆេងថុង អាយុ៦៤ ឆ្នាំ ផ្ទះទាំង២នេះរស់នៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើករថយន្តយីឌុបនោះចុះគេចខ្លួនបាត់់ស្រមោល។លោក យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងថាសមត្ថកិច្ច បានធ្វើការវាយតំលៃក្នុងការខូចខាតមាន សសរ២ដើម ម៉ូតូ១គ្រឿង សំយ៉ាប និងទ្វារផ្ទះខូចខាតទាំងស្រុងាដោយសារតែរថយន្តដឹកខ្សាត់ធ្ងន់ពេកមន្ត្រីនគរបាលជំនាញកំពុងរកវិធីយករថយន្តនេះ ទៅរក្សាទុក្ខនៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។