ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនផងដែ។

បន្ទាប់ពីស្តាប់របាយការណ៍ស្ដីពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ របស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលបានកើតមានឡើង និងបានអនុវត្តន៍ការងារប្រចាំនៅភូមិសាស្រ្តខេត្តនារយះពេលកន្លងមក រួចមកឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងាររបស់មន្ទីរអង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាទីកន្លែងដែលប្រព្រឹត្តបទល្មើស ក្នុងដែនសមត្ថកិច្ចខេត្តនោះ ឯកឧត្តមនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាត្តឱ្យជនល្មើសប្រព្រឹត្តបទល្មើសនៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ ដើម្បីគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារជាមួយគ្នា ជាពិសេស នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង នាពេលកន្លងមក ទទួលបានលទ្ធផលល្អ៕

By pcs

Leave a Reply

Your email address will not be published.