ខេត្តបាត់ដំបង៖ អង្ករ ចំនួន ១០តោន មី ៤០០ កេស ទឹកស៊ីអ៊ី ៣០០ យួរ និងទឹកត្រី ៣០០ យួរ ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនតំបន់ប្រតិបត្តការសឹករង បាត់ដំបង សម្រាប់ចែកជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ក្នុងខេត្តបាត់ដំបង ដែលមានជីវភាពទីទ័ល និងជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬដោយគ្រោះមហន្តរាយផ្សេងៗ ត្រូវបានក្រុមការងារជំនួយការឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូន ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងជាអនុប្រធាន ស.អ.ក ខេត្តបាត់ដំបង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានមានប្រសាសន៍ថា លោក នឹងយកគ្រឿងឧបភោគ បរិភោគទាំងនេះ ទៅប្រគល់ជូនឲ្យដល់ដៃ អតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ យោធិនមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលក្នុងរយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ ជួយសម្រាលជីវភាពរបស់កងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង។ លោក ក៏សូមគោរពជូនពរ ដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងជួបប្រទះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

By pcs

Leave a Reply

Your email address will not be published.

You missed