ក្រុងព្រះសីហនុ-មានសេចក្តីរាយការណ៍ជាបឋមថា មានក្មេងៗជំទង់ចំនួន៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ វេលាម៉ោង៣ រសៀលថ្ងៃ៧តុលា២០២១នេះ ក្នុងនោះភ្លាមៗមានក្មេង២នាក់ត្រូវបានគេជួយស្រង់បាន នៅបាត់ខ្លួន៣នាក់ទៀត។

ក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារGTVC និងអូប័រចំនួន២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះ ដែលល ង់ ទឹកនៅបាត់ខ្លួន៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្នុងចំណោមក្មេង២នាក់ ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់ បាន ស្លា- ប់ហើយ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំង៥នាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕

By pcs

Leave a Reply

Your email address will not be published.