ចេញផ្សាយ ថ្ងៃទី ២៤ កុម្ភ: ឆ្នាំ ២០២៣
ភ្នំពេញ៖ ព្រោះតែភ្លើងប្រចណ្ឌ បុរសអនិកជនខ្មែរអាមេរិកម្នាក់បានសម្លាប់ប្រពន្ធរបស់ខ្លួន ដោយវាយឲ្យសន្លប់ រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ការវេលាម៉ោង ១២:២៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែង ផ្ទះ11A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នស្នាក់នៅភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ជាប្ដីមានឈ្មោះ មូល នេត ភេទប្រុសអាយុ ៦០ឆ្នាំ ជាងជាខ្មែរអនិកជន។
ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ហើយសមត្ថកិច្ចមូលដ្ឋានក៏ចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការឡោមព័ទ្ធ និងស្រាវជ្រាវរកមុខសញ្ញា និងតាមចាប់ជនសង្ស័យ៕




