ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត • ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានអញ្ជើញ​ជា គណៈអធិបតី​ ក្នុង ពិធី​ប្រកាស​ ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ ស្នង ការខេត្តបន្ទាយមានជ័យ ដោយតែងតាំង លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង ទៅជា ស្នងការនគរបាល ខេត្ត ខេត្តបន្ទាយមានជ័យ ជំនួស លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​-​លោកស្រី​ស្នងការ​រង​ អនុប្រធាន​ការិយាល័យ​កណ្ដាល​ នាយ​-​នាយ​រង​ការិយាល័យ​ ប្រធាន​អង្គភាព​ អធិការ​នគរបាល​ក្រុង​-​ស្រុក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​សមាជិក​អង្គពិធី​ លោក លោក ប្រធាន អនុប្រធានមន្ទី អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលក្រុង ស្រុក ជាច្រើន នាក់បានចូលរួម ក្នុង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង តែងតាំង​ មុខ​តំណែង​ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *