ត្បូងឃ្មុំ ថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

ពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់ មន្រ្តីរាជការ ជុំវិញសាលាខេត្ត ។

សូមជម្រាបថា លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ពីមេបញ្ជាការរង ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី និងត្រូវតម្លើង
ឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អតីតមេបញ្ជាការត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវ
យុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ៕

By pcs

Leave a Reply

Your email address will not be published.