ក្រុងប៉ោយប៉ែត÷ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២

លោកអនុសេនីយ៍ទោសុស វសាលី និងជាប្រធានសមាគមនិស្សិតខ្មែរអ៊ីស្លាមខេត្តបន្ទាយមានជ័យ
លោកស្លែ ម៉ានមូសា ប្រធានគណបក្សប្រជាជមខ្មែរឥស្លាមខេត្តបន្ទាយមានជ័យនិងមានការចូលរួម លោកសាន់អេ៊លម៉ាត់ ចៅសង្កាត់រងប៉ោយប៉ែតលោកសេង ចាន់ឌីចាន់ឌីមេភូមិចាន់គីរី ក្នុងឱកាសនោះដែរលោកអនុសេនីយ៍ទោសុស វសាលីបានណែនាំដល់បងប្អូនខ្មែរអ៊ីស្លាមក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរសូមឲ្យជឿជាក់លើគណបក្សប្រជាជនហើយមានតែគណបក្សប្រជាជនតែមួយគត់ដែលហ៊ានថាហ៊ានធ្វើហើយក៏រហូតមកដល់សព្វថ្ងៃនេះរីកចម្រើនលើគ្រប់វិស័យមិនថាផ្លូវថ្នល់មន្ទីពេទ្យវត្តអារាមសាលារៀនផ្លូវថ្នល់ស្ពាននិងស្ពានអាកាសចប់សឹងតែជាសមិទ្ធិផលរបស់គណបក្សប្រជាជន
ហើយបងប្អូនប្រជាពលរដ្ឋយើងរស់នៅប្រកបមុខរបរយ៉ាងសុខសប្បាយក៏សុទ្ធតែជាស្នាដៃគណបក្សប្រជាជនដែលជួយយើងឲ្យផុតពីបនប្រល័យពូជសាសន៍ខ្មែរក្រហម ហើយលោកក៏បន្តទៀតថាអ្វីដែលបងប្អូនប្រជាពលរដ្ឋខ្មែរឬខ្មែរឥស្លាមបន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀតដើម្បីជួយស្ថាបនាប្រទេសជាតិឲ្យរីកចម្រើនជាបន្តទៅទៀត៕

By pcs

Leave a Reply

Your email address will not be published.