ខេត្តបន្ទាយមានជ័យ
ដោយសារតែមានភ្លៀងធ្លាក់ធំជាប់ៗគ្នា ៣ ថ្ងៃ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតលិចលង់ដោយជំនន់ទឹកនេះជាច្រើនគ្រួសារក្នុងនោះមាន នៅភូមិសុខសាន្ត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែតដឹកនាំ ក្រុមការងារ និងកងកម្លាំងទាំង៣ ក្នុងនោះមានកំលាំងអាវុធហត្ថ កំលាំងនគរបាល និង
ទាហាន ចុះត្រួតពិនិត្យពីស្ថានភាពទឹក និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចដោយសារទឹកជំនន់ ទៅ ទីទួលសុវត្តិភាព នៅព្រឹក ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នះ។


ក្រោយពីទឹកជំនន់ចូលដល់ភូមិប្រជាពលរដ្ឋ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារនិងកងកម្លាំងចុះត្រួតពិនិត្យស្ថាភាពទឹកជំនន់ទឹកភ្លៀងនិងបានយកម៉ៃខូកាយបង្ហូរទឹកដែលលិចផ្ទះប្រជាពលរដ្ឋឲ្យចុះទៅក្រោមកំឲ្យលិចផ្ទះប្រជាពលរដ្ឋបន្តទៀត។
លោកគាតហ៊ុលបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះធ្វើឲ្យជន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកគាតហុលបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងនោះមានលិចផ្ទះសម្បែងជាច្រើនគ្រួសារត្រូវបានសមត្ថកិច្ចទាំងបីមានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតកម្លាំងនគរបាលនិងកម្លាំងយោធាបានជួយជន្លៀសទៅរស់នៅទីទួលសុវត្ថិភាពទាំងអស់ថែមទាំងចែកស្បៀងបរភោគឲ្យបានគ្រប់ៗគ្នាទៀតផង។ក្នុងនោះលោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងបងប្អូនប្រឈមនិងគ្រោះថ្នាក់ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីក្រុមសង្គ្រោះបានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាពទាន់ពេលវេលា។ក្នុងនោះលោកបានអំពាវនាវឲ្យបងប្អួនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពពីគ្រោះថ្នាក់ជាយថាហេតុត្រូវ​ថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យលង់ទឹកស្លាប់ ធ្វើឲ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត៕ ដោយជឹងគា

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed