រាជធានីភ្នំពេញ៖ម្ចាស់​មិននៅ ជាប់រវល់ចេញទៅ​ធ្វើការ និងបានបិ​ទទ្វារចា​ក់សោចោល ត្រូវអគ្គភ័យ​ឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបាន​​​​​ឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះ បានចេញក្រៅអស់ហើយ បា​នបិទទ្វារផ្ទះ​ចោល ក្រោយមកក៏ស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្ដង បង្កឲ្យ​មានការភ្ញា​ក់ផ្អើល យ៉ាងខ្លាំងហើយអ្នក​ភូមិបាននាំគ្នា ហៅរថយន្តពន្លត់អគ្គិភ័យ ព្រមទាំង​ជួយពន្លត់​ភ្លាមៗដែរ តែមិនរលត់សោះ ក្រោយ​មកទើបរថយន្តពន្លត់អគ្គភ័យ ទៅដល់ច្រើនគ្រឿង បានបាញ់​ពន្លត់រហូតរ​លត់ទៅវិញទាំងស្រុង មិនឲ្យ​ឆេះរាលឆ្លងដល់លំនៅដ្ឋាន ដែលស្ថិតនៅ​ជិតគ្នានោះ​ឡើយ ។

ប្រភពព័ត៌មានបន្តថា ម្ចាស់ផ្ទះមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ​កម្មករ​រោងច​ក្រ ហើយផ្ទះរបស់​គាត់ ដែលទទួលរ​ងការឆាបឆេះនោះ សាងសង់​ពីឈើខាងលើ និងថ្មក្រោមដែល មានទំហំ៥​ម៉ែត្រគុណ​និង៧ម៉ែត្រ។ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាលុយកាក់ ប្លង់ដី សម្លៀក​បំពាក់ សម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ក៏ត្រូវភ្លើង​ឆេះអស់គ្មានសល់ឡើយ៕

By pcs

Leave a Reply

Your email address will not be published.