ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលពន្ធ-អាករ លើរថយន្តអត់ពន្ធ និងរថយន្តចង្កូតស្តាំ និងការផាកពិន័យ បានចំនួនប្រមាណជិត ៦៥ លានដុល្លារអាមេរិក។

ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងក្នុង​សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព​នៃ​ការ​អនុវត្តការ​ប្រមូលពន្ធ លើយាន​យន្តគ្មានពន្ធ ​និងអាករនាំចូល​ ដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី ៤ខែ ឧសភា ឆ្នាំ២០២២ នេះថា លទ្ធផលដែលប្រមូលចំណូលពន្ធអាករ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ នេះ គឺមានម្ចាស់រថយន្តបាន ​ចូលមកបង់ពន្ធអាករ ​និងកក់ប្រាក់​ ទាំងរថយន្តចង្កូតស្តាំ និង​រថយន្ត​ចង្កូតឆ្វេង ​សរុបមានចំនួនជិត ៧០០០ ប្រាំពីពាន់គ្រឿង)សរុបជាថវិការទាំងអស់បានជិត ៦០០០០០០ ហិកសិបលានដុល្លាអាមេរិក។

ឯកឧត្តម បានបន្តថា នៅក្នុងចំណោមរថយន្តដែលប្រមូលបានខាងលើនេះ ​មានរថយន្តចំនួន ៤ ៦៩០ គ្រឿង ​គឺបានបង់ពន្ធ និងបង្វែរប្រាក់កក់​ ទៅជាប្រាក់ពន្ធរួចហើយ ដែលបានផ្ទេរចូលទៅ​ថវិកាជាតិ។ ដោយឡែក រថយន្តចង្កូតស្តាំ ក្នុងចំណោមរថយន្តចង្កូតស្តាំដែលបានកក់ប្រាក់ប្រមាណ ៤ ៥៩០ គ្រឿង ​បាន​កែ​ចង្កូតរួចហើយ​ មានចំនួន ២ ៣៥៨គ្រឿង នៅសល់ ២ ២៣៣ គ្រឿង គឺស្ថិត​នៅ​ក្នុង​រោងជាង។ បើគិតប្រាក់ពន្ធអាករដែលបានកក់​ មិនទាន់បង្វែរប្រាក់កក់​ទៅជាប្រាក់​ពន្ធអាករ មាន​ចំនួន​ប្រមាណជាង ១៣ លានដុល្លាអាមេរិក។

ឯកឧត្តម គុណ ញឹម អំពាវនាវដល់ម្ចាកស់ រថយន្តដែលមិនទាន់​បំពេញកាតព្វកិច្ច សូម​មក​ប្រកាស​ពន្ធឲ្យបានរួសរាន់ ​ដែលអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា នឹង​ការអនុវត្តវិធានការនេះ នៅ​ត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកក្តដា តទៅ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ពុំមានសិទ្ធិបង់ពន្ធរថយន្តមានស្រាប់ក្នុងប្រទេសទៀតឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពង្រឹង ​ការចុះបង្រ្កាបឲ្យកាន់តែខ្លាំងក្លាជាងមុន លើ​រថយន្ត​ចង្កូតឆ្វេង ​គឺត្រូវបង់ពន្ធអាករ​ និងពិន័យ។ ចំណែករថយន្តចង្កូតស្តាំ​ នឹងត្រូវដោះជាបំណែក ដើម្បី​បំផ្លាញ​ចោល៕

By pcs

Leave a Reply

Your email address will not be published.

You missed