facebook sharing button
twitter sharing button
email sharing button
sharethis sharing button

តៃប៉ិ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់គណៈប្រតិភូសមាជិកព្រឹទ្ធសភាបារាំង ដែលកំពុងបំពេញទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ទី៧ ខែតុលានេះ ស្របពេលមានភាពតានតឹងជាមួយនឹងប្រទេសចិន។

សមាជិកព្រឹទ្ធសភាទាំង៤រូប ដែលដឹកនាំដោយអតីត រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Alain Richard បានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃពុធ ថ្វីបើមានការជំទាស់យ៉ាងខ្លាំង ពីប្រទេសចិន ដែលចាត់ទុកកោះនេះថា ជាទឹកដីរបស់ខ្លួន ហើយតែងតែមានកំហឹង ដោយសារដំណើរទស្សនកិច្ច របស់មន្រ្តីបរទេស ។

ថ្លែងទៅកាន់សមាជិកព្រឹទ្ធសភានៅការិយាល័យ ប្រធានាធិបតីលោកស្រី Tsai បានអរគុណបារាំង ចំពោះការព្រួយបារម្ភរបស់ខ្លួន អំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការគាំទ្រចំពោះការចូលរួមជាអន្តរជាតិរបស់ខ្លួន ។

លោកស្រីបានថ្លែងទៀតថា “យើងនឹងបន្តបំពេញភារកិច្ចរបស់យើង ក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ យើងក៏សង្ឃឹមថា នឹងរួមចំណែកបន្ថែមទៀតដ ល់ពិភពលោក រួមជាមួយប្រទេសបារាំងផងដែរ “ ។

លោក Richard ប្រធានក្រុមមិត្តភាពតៃវ៉ាន់ របស់ព្រឹទ្ធសភាបារាំង គឺជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសពីឆ្នាំ១៩៩៧ ដល់ ២០០២ ក្រោមការដឹកនាំ របស់ប្រធានាធិបតី Jacques Chirac ។ លោក Richard ធ្លាប់បានទៅលេងកោះតៃវ៉ាន់ ២ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៨ កន្លងទៅនេះ ។

លោកស្រី Tsai បានថ្លែងថា កោះតៃវ៉ាន់ មានការរំជើបរំជួលយ៉ាងខ្លាំង ដែលលោក Richard សម្រេចចិត្តមក បើទោះបីជាអ្វីដែលលោកស្រី បានពណ៌នាថា ជាសម្ពាធក៏ដោយដែលយោងទៅលើប្រទេសចិន ៕ 

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed