ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា មានការរញ្ជួយដីកម្រិតញ័រប្រមាណជា ៥.៦ក្នុងកម្រិតរ៉ិចទ័រ នៅថ្ងៃចន្ទនេះ បង្កឱ្យប៉ះពាល់ដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនវិនាទី ។
ពាក់ពន្ធ័នឹងហេតុការណ៍នេះដែរ ប្រធានរដ្ឋបាល Cianjur លោក Herman Suherman បានប្រាប់ដល់ទូរទស្សន៍ Metro TV ថា ព័ត៌មានដែលលោកទទួលបានជាបឋម គឺមានមនុស្សជិត ២០នាក់បានស្លាប់ និង យ៉ាងហោចណាស់ ៣០០ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ។
ទីភ្នាក់ងារ BMKG បានឱ្យដឹងបន្ថែមទៀតថា ចំណុចកណ្តាលនៃការរញ្ជួយដី គឺស្ថិតនៅក្រុង Cianjour ក្នុងតំបន់កោះជ្វាភាគខាងលិច (West Java) ស្ថិតនៅចម្ងាយ ៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ពីរដ្ឋធានីហ្សាកាតា ។ BMKG បានរៀបរាប់បន្តទៀតថា រញ្ជួយដី ស្ថិតនៅជម្រៅ ១០ គីឡូម៉ែត្រ តែវាមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ ។
ប្រធាន BMKG លោក Dwikorita Karnawati ក៏បានណែនាំដល់ប្រជាជនឱ្យនៅក្រៅផ្ទះ ក្នុងករណីដែលមានរញ្ជួយដីកើតឡើង ។ បន្ថែមពីនេះ អាជ្ញាធរ កំពុងពិនិត្យមើលទំហំនៃការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដី ៕

ប្រភព Reuters

By pcs

Leave a Reply

Your email address will not be published.