(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ប្រតិភូគណបញ្ជការយោធាទីក្រុង ហូជីមិញយោធភូមិភាគទី៧ កង ទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ មេបញ្ជាការរង និងសហការីចំនួន១៤នាក់ បាននាំយកថវិកា សម្រាប់សាងសង់ អគារទីបញ្ជាការផ្នែកសឹករងតាំងគោក និងស្បៀងអាហារមួយចំនួនសម្រាប់សកម្មភាព មនុស្សធម៌ ជួយដល់គ្រួសារកងទ័ពអតីតយុទ្ឋជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត​ ផ្តល់​ជូន​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ។

ឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ បានមានប្រសាសន៍ថា យោងតាមកិច្ចសហប្រតិបត្តិការ រវាងកងយោធពល ខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចសហ ប្រតិបត្តិការ រវាងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាមួយ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមក នេះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានជួយឧបត្ថម្ភ ក្នុងការសាងសង់អគារទីបញ្ជាការផ្នែកសឹករងទាំង៨ និង វរសនាតូចទាំង២ចំនួន១០ខ្នងដោយក្នុងមួយខ្នងទំហំ១៩៥ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចំណុះបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ រួចមកហើយ នឹងថ្ងៃនេះបានឧបត្ថម្ភថវិកាជាថ្មីទៀតសម្រាប់សាងសង់អគារទីបញ្ជាការ ផ្នែកសឹករងតាំងគោក ដែលទើបបង្កើតថ្មី ព្រមទាំងឧបត្ថម្ភស្បៀង អាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យមនុស្សធម៌ ។

ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជា ទីបំផុតចំពោះ គណៈបញ្ជាការយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមដែលជានិច្ច កាលតែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានអគារធ្វើការងារនិងអគារស្នាក់នៅ សរុប ចំនួន១២ ខ្នងរួចមកហើយ ទាំងនៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករង និងនៅតាមបណ្ដាអង្គភាពចំណុះ ។ ហើយថ្ងៃ នេះបានជួយឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារថ្មីមួយខ្នងបន្ថែមទៀត សម្រាប់ផ្នែកសឹករងតាំងគោកនិងបានជួយ ឧបត្ថម្ភអង្ករចំនួន១០ តោន មីចំនួន ៥០០កេស.ត្រីខកំប៉ុងចំនួន១០០កេស សម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ធ្វើសកម្មភាពមនុស្សធម៌ ថែមទៀតផង ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed