កោះកុង ៖ នៅថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង07និង00នាទីព្រឹក នៅតាមផ្លូវចូលព្រៃចំការ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្ស នៅចំនុចព្រែកក្រូច ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ផុន ភេទប្រុស អាយុ59ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
តាមការអះអាងរបស់កូនប្រុសស្រីនិងចៅឈ្មោះ តឹង សីហា បានប្រទះឃើញសាកសពមុនគេ បានបំភ្លឺថា ពេលកន្លងមកជនរងគ្រោះគាត់បានផឹកស្រាជាប្រចាំមិនហូបបាយ ជារឿយៗនិងដលរទៅណាមកណាគ្មានដំណឹងទេ។ គាត់គ្មានគំនុំជាមួយអ្នកណាក្នុងស្រុកភូមិទេ មានតែអ្នកភូមិជួយយកអាសារគាត់។
ក្រោយទទួលបានពត៌មានពីសាច់ញាតិ កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុកបូទុមសាគរបាន សហការជាមួយ-អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យសាសព ហើយលោកគ្រូពេទ្យបានបញ្ជក់ថា ជនរងគ្រោះពិតជាដេកស្លាប់ដោយសារខ្យល់គរពិតមែន។
ក្រោយពីពិនិត្យរួច បានប្រគល់សាកសពអោយក្រុមគ្រួសារយកទភធ្វើបុណ្យតាមប្រពៃណី៕