ប៉ោយប៉ែត បញ្ហាកូវីដ-19 មិនទាន់ធូរស្បើយនៅឡើយ ឥឡូវបន្ថែមបន្ទុកធ្ងន់ដល់អាជ្ញាធរ យប់ថ្ងៃទី៥ ឧសភា ២០២១ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៤ ខ្នងផ្ទះតួលេខបឋម ក្នុងនោះ ៖
+ សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ
+ សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ
+ សង្កាត់ប៉ោយប៉ែត ១៦ ខ្នងផ្ទះ
និងផ្សារមង្គលប៉ោយប៉ែត ០១ ខ្នង
