គេហទំព័រ www pcs-news.com

ទំនាក់ទំនងការផ្សាយ 012470588 /0716569555

ក្រុងប៉ោយប៉ែត : តាមប្រភពព័ត៌មាន ពីមន្រ្តីរាជការ នៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ទោះបីរឿងអា ស្រូវពុករលួយ របស់ លោក វេជ្ជ.ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ត្រូវបាន បើកកកាយ ជាបន្តបន្ទាប់ក៏ ដោយ ក៏ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល នៅតែមិនទាន់ ចាត់វិធានការ ណាមួយ នៅឡើយទេ ។

ទន្ទឹម និង នេះ លោកវេជ្ជ. ឱក ទីន ណា ( ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ) :កំពុងទទួលរងការរិះគន់ពីក្រុមគ្រូពេទ្យជាច្រើននា់ផងដែរ ..។

-តាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ,បានបញ្ជាក់ថា ៖ បុគ្កលិកពេទ្យជាប់កិច្ចសន្យាចូលបំរើ ការងារកូវីដ.១៩ ,ដោយមិនចាំបាច់មានការប្រឡង និង ជាប់ដោយមិនបាច់បង់លុយនោះទេ ។

តាមប្រភពពីបុគ្គលិកពេទ្យ ដែលបំរើការងារកូវីដ.១៩.).បាននិយាយតៗ គ្នាថា រហូតដល់មានការ បែកធ្លាយរឿង ដល់ អ្នកសារព័ត៌មាន ផងដែរថា ៖ ដោយឡែកនៅស្រុក/ ក្រុង នៃ ខេត្តបន្ទាយមានជ័យ តាមប្រភពព័ត៌មានបានបន្តរថា ៖ បុគ្គលិក ដែលជាប់ក្របខ័ណ្ឌ ត្រូវចំណាយលុយ ក្នុងម្នាក់ៗ ចាប់ពី(៣ពាន់ដុល្លា ទៅ១ម៉ឺន៥ពាន់ដុល្លា )ផងដែរ …..។…..(នេះចំពោះអ្នកបំរើការងារ ក្នុង សម័យ .កូវីដ១៩).។

ចំណែកអ្នកមានខ្សែ ចូលបំរើការក្នុងសម័យ(កូវីដ១៩.) មិនចាំបាច់បង់ ប្រាក់នោះទេ ………..?

រីឯ អ្នកនៅក្រុងប៉ោយប៉ែត ឯណេះវិញ (ផ្នែកកូវីដ១៩). អ្នកមិនបាន បំរើការងារកូវីដ ១៩. ត្រូវបាន លោកវេជ្ជ. ឱក ទីន ណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជូល ឈ្មោះ ដើម្បី ស៊ីលុយ .កូវីដ១៩.ទៅវិញ .៖ ឈ្មោះទាំងនោះ មានរាយនាមដូចខាងក្រោម ៖ ១.លោកស្រី សួង ចន្ទសុខា .២.លោក ថាត់ កុសល.៣.លោកស្រី យឿប ចរិយា .៤. លោកស្រី ប៊ុនលឿត សាវឿ.៥.កញ្ញា ភូ បាំងអន,៦,វេជ្ជ,គង់វត្តី.៧.លោក ស្រី ឆាត់ សុវណ្ណនី. ៨. លោក ស្រី ស៊ុន មៀវហួង .៩.សរ មិថុនា .។ក្នុងម្នាក់ៗទទួលបានថវិការ ច្រើនលានរៀលផងដែរ ………….។

,( ករណីនេះ នៅតែគេច ផុតពី ចំណាត់ការដដែល ).។

ហើយ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេត ទៅលើ រឿងអាស្រូវ ពុករលួយរបស់ លោកវេជ្ជ. ឱក ទីនណា ប្រធាន មន្ទីរ ពេទ្យបង្អែក ប៉ោយប៉ែត នៅឡើយទេ ។

ប្រភពចិត្តស្និទ្ធ នឹង លោកវេជ្ជ . ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឲ្យដឹងថា : ដោយសារមានខ្នងបង្អែក រឹងមាំ នៅក្នុង ក្រសួងសុខាភិបាល ទេដឹង…?

ឬក៏មានខ្នងបង្អែក ដ៏រឹងមាំ ពី លោក ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ..ឬយ៉ាងណា…?

ទើប លោកវេជ្ជ. ឱក ទីន ណា មិនទាន់ប្រឈម នឹងវិធានការណាមួយឲ្យស្របតាមទង្វើរបស់ខ្លួនឡើយ.។

ក្នុងនោះ ដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្ងំស្ងាត់ឈឹងទុកឲ្យ លោកវេជ្ជ. ឱក ទីនណា ប្រធានមន្ទីរ ពេទ្យបង្អែក ប៉ោយប៉ែត ធ្វើអ្វីៗតាមអំពើចិត្ត។

ដូច្នេះហើយទើប លោក បង្ហាញនូវភាព ក្រអឺតក្រទម បើទោះបី អំពើពុករលួយ របស់ខ្លួនត្រូវបានបើកកកាយយ៉ាងច្បាស់ ក្រឡែត ៗ យ៉ាងណា ក៏ដោយ .។

ប្រភពពីមន្រ្តីរាជការ បុគ្គលិក គ្រូពេទ្យក្នុង មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានឲ្យដឹងថា រឿងអាស្រូវពុករលួយ របស់ លោកវេជ្ជ . ឱក ទីនណា ជារឿងមិនអាចបិទបាំងបាននោះទេ.។

ប៉ុន្តែដោយសារមាន ខ្នងបង្អែក រឹងមាំ នៅក្នុង ក្រសួងសុខាភិបាល ឬ នៅ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ទេដឹង …?

ទើប លោកវេជ្ជ. ឱក ទីន ណា នៅតែមិនប្រឈមនិង វិធានការណាមួយហើយបន្តធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន ។

បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ៖ មន្រ្តីធំៗ មួយចំនួនទំនង ទទួលបានសំណែនពី លោកវេជ្ជ. ឱក ទីន ណា ប្រធានមន្ទីរពេទ្យបង្អែក ប៉ោយបែត ផងដែរ ដឹង.. ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន…?

(ពាក់ព័ន្ធ ករណីខាងលើ ទង្វើបែបនេះ វាបានផ្ទុយទៅនិងគោលការ របស់ ក្រសួងសុខាភិបាល ,យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែ មេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីអំពីការគ្រប់គ្រង មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់ កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យ ប្រធានអង្គភាព ឬមន្ត្រីណាម្នាក់ ,កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និង លាភសការៈផ្សេងៗ របស់មន្ត្រីរាជការបានឡើយ ..).។

ករណីមានពាក្យបណ្ដឹងណាមួយនៅពេលស្ថាប័នមាន សមត្ថកិច្ច ហើយរកឃើញថា៖ ប្រធានអង្គភាព ឬមន្ត្រីបាន ប្រព្រឹត្តកំហុសឆ្លង ដូចខាងលើ.គឺ និង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

ទាក់ទងព័ត៌មានខាងលើ , សារព័ត៌មាន គេហទំព័រ PCS ,ពុំអាចសុំការបំភ្លឺពី ( លោកវេជ្ជ. ឱក ទីន ណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ) បានទេ .នៅរសៀលថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២១ នេះ …លេខទូរស័ព្ទ របស់លោក ,០៨៥ ៩៩៩៩ ១៧……….?

រីឯ ឯកឧត្តម ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ , គេហទំព័រ សារព័ត៌មាន PCS មិនអាចសុំការបកស្រាយ បានដែរ នៅល្ងាច ថ្ងៃទី២១ ខែតុលា ២០២១ នេះ ព្រោះទូរស័ព្ទ ..០១២ ៩៤ ៨៧ ៧៩ .. តេមិនចូល ផងដែរ. ………………?

By pcs

Leave a Reply

Your email address will not be published.