#ខេត្តបន្ទាយមានជ័យ : បុរសចិត្តខ្លាំងម្នាក់វាយគ្នានៅ ពន្ធនាគារ មានគំនុំដក់ក្នុងចិត្តចេញមកវិញតាមសងសឹកកាប់ មនុស្ស២នាក់ឲ្យរបួសធ្ងន់កើតហេតុនៅវេលាម៉ោង វេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ហើយត្រូវបានកម្លាំងនគរបាលលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់បាននៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ ។

នគបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ក្រោយពីកើតហេតុហើយម្តាយជនរងគ្រោះឈ្មោះ កែវ សុខន ភេទស្រីអាយុ៤៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិផ្សារ កណ្តា ល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានខេត្តបន្ទាយមានជ័យ ប្តឹងជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់កូនប្រុសរបស់គាត់ ឈ្មោះ ផាត វណ្ណនេត អាយុ២០ឆ្នាំ បណ្តាលឲ្យរបួសត្រូវចំត្រចៀក ខាងឆ្វេងចំនួន១កាំបិត និងកដៃឆ្វេងចំនួន១កាំបិត ព្រមទាំងមិត្តភក្រ័កូនរបស់គាត់ឈ្មោះរិន ម៉ីលី ភេទប្រុស អាយុ១៨ឆ្នាំបណ្តាល ឲ្យត្រូវរបួសចំខ្នងចំនួន១កាំបិត ។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយដោយអនុវត្តតាមបទបញ្ជា -របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត.ប/ជ សមត្ថកិច្ចក្រុងប៉ោយប៉ែតបើកការស្រាវជ្រាវនិងដោយមានការចង្អុលបង្ហាញពីជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមានឈ្មោះ មាស សុភ័ក្រភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដកហូតបានកាំបិតវែង១ដើម និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ផងដែរថា: ជនសង្ស័យជាមនុស្សធ្លាប់ជក់ថ្នាំញៀនយ៉ាងសកម្មរហូតសមត្ថកិច្ចចាប់ដាក់ ពន្ធនាគារ កន្លងមកផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថារូបគេនិងឈ្មោះរិន ម៉ីលី ធ្លាប់មានរឿងវាយគ្នាកាលនៅក្នុងពន្ធនាគារ និងធ្លាប់វាយគ្នានៅផ្សារអគ្គៈ នៅបរិវេណកាស៊ីណូ។

ដោយផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនិងរៀបចំឯកសារបញ្ជូនទៅពន្ធនាគារនៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដាក់ទោសទៅតាមផ្លូវច្បាប់ ផងដែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *