ព្រះវិហារ៖ កម្លាំងនគរបាលខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងសហការបើកការស្រាវជ្រាវចាប់បានជនសង្ស័យជាមុខសញ្ញាលួចម៉ូតូ២នាក់នៅត្រង់ភូមិអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនិងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលលួចយ៉ាងសកម្មក្នុងស្រុកជ័យសែននិងស្រុកគូលែន ត្រូវបានសមត្ថកិច្ចស្រុកជ័យសែន សហការជាមួយកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចាប់បាន។

ជនសង្ស័យឈ្មោះ ឆុយ ឆៃ អាយុ៣៨ឆ្នាំនៅភូមិព្រែក ខេត្តស្ទឹងត្រែងនិងឈ្មោះ បានរដ្ឋា អាយុ២៧ឆ្នាំនៅភូមិច្រាច់ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។វត្ថុតាងចាប់បានម៉ូតូកែច្នៃម៉ាកវេវ អាល់ហ្វា ២គ្រឿង គ្មានផ្លាកលេខ រថយន្តម៉ាក តូយ៉ូតា បាឡែនផ្លាកលេខ តាកែវ 2A 0907 មួយគ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។ជន២នាក់នេះរួមទាំងវត្ថុតាងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿង ត្រូវបាននគរបាលខេត្តព្រះវិហារបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed