កាលពីថ្ងៃទី​៣១ ខែ​កក្កដា​ ឆ្នាំ២០២២​ មានករណី​លួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនេីបឈ្មោះ​ សឺជីហួរលាន​ សង្កាត់ផ្សារថ្មី​ទី២​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ លេីជនរងគ្រោះឈ្មោះ​ SHENG GUANGYONG ភេទប្រុស​ អាយុ​៦៥ឆ្នាំ​ ជនជាតិ​ចិន​។

យោង​តាមកាមេរ៉ា​សុវត្ថិភាព​ និង​បេីកការសេីបសង្កេតបមឋ​ រហូត​ឈានដល់ការកំណត់មុខសញ្ញា​ ព្រមទាំង​ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​១១:២៥នាទី​ បានចំនួន០២នាក់​ឈ្មោះ​ WEI JING YUN​ ភេទប្រុស​ អាយុ៥៦ឆ្នាំ​ ជនជាតិចិន និងឈ្មោះ​ QING YUI YUN​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ជនជាតិចិន​ នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦​ សង្កាត់បឹងកក់ទី២​ ខណ្ឌ​ទួលគោក​​ រាជធានីភ្នំពេញ​ ដេីម្បីយក​មកធ្វេី​ការសាកសួរ​។

សំភារៈដកហូត
-ម៉ូតូ០១គ្រឿង ម៉ាក​ហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FR-5515​
-ទូរសព្ទ​ចំនួ​ន០២គ្រឿង​ ម៉ាក​ OPPO ពណ៌ខៀវ​ និង​ម៉ាកVIVO ពណ៌​ផ្កាឈូក​
-កូនកាំបិតស្នៀត​ចំនួន០២​
-តួឡឺវិស​ ចំនួន​០១
-សោរកាច់​ អក្សរ​T ចំនួន​០៣​ (ទុក​សម្រាប់​កាច់សោរទ្វាររថយន្ត
-សោរ​ចិញ្ជៀន​ លេខ​៨-៩​ ចំនួន០២
-មេដែកចំនួន០១។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed