ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង៨ និង១៥នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងដោយ
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចំនួន០៦នាក់ចុះធ្វើការដើរល្បាតដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពានពីស្ថិតក្នុងភូមិក្បាលកោះនិងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចុះធ្វើពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃរ៉បតាមមាត់អូរព្រំដែនកម្ពុជាថៃដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំពលករលួចឆ្លងដែនដោយខុសច្បាប់និងរាល់បទល្មើសគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា៖លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំង ចំនួន០៦នាក់ដោយប្រដាប់អាវុធ ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការដើរល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេហើយនិងបានបញ្ចប់នៅវេលាម៉ោង០៩នឹង៤០នាទីព្រឹក៕
