ខេត្តបន្ទាយមានជ័យ
នគរបាលម្នាក់ បាញ់អ្នកស៊ីឈ្នួលឃ្វាតក្របី ឲ្យរបួសធ្ងន់ ដោយគ្រាន់តែក្របីចូលស៊ីស្មៅ ក្នុងដីរបស់ខ្លួន
មន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ បានបាញ់អ្នកស៊ីឈ្នួលឃ្វាលក្របី ឲ្យរបួសធ្ងន់ ដោយគ្រាន់តែក្របីចូលស៊ីស្មៅ ក្នុងដីរបស់ខ្លួន នៅចំណុចដីចាក់ ស្ថិតនៅភូភូមិអូបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ០១និង៣៥នាទី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងអធិការដ្ឋាន ស្រុកអូរជ្រៅ បានឱ្យដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា នេះថាៈ ជនរងគ្រោះ មានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរសុីឈ្នួលឃ្វាលក្របីអោយគេ ។
ប្រភពបានបញ្ជាក់ថា រីឯជជនសង្ស័មានឈ្មោះ វរសេនីយ៍ទោ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស តួនាទី នាយរងការិយាល័យ កិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តាះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ សត្វក្របីរបស់ជនរងគ្រោះ បានចូល សុីស្មៅក្នុងដីរបស់ជនសង្ស័យ ។
ហើយលោកបានបន្តថា មិនដឹងជាខឹងច្រឡោត រឿងអ្វីនោះទេឬទឹកចិត្តឃោរឃៅ ទើបជនសង្ស័យ បានយកកាំភ្លើង ម៉ាកវាំងដឺឡុង (ប្រភេទកាំភ្លើងបាញ់សត្វ បាញ់ជនរងគ្រោះ ចំនួន ១គ្រាប់ បណ្តាលឲ្យត្រូវចំកំភួនជើងខាងឆ្វេង រងរបួសធ្ងន់នៅកន្លែងកើតហេតុ។
ចំណែក ដី និងវាលស្មៅ ជាប់ព្រំដែនកម្ពុជា ថៃ ដែលជនសង្ស័យទើបទិញនោះ ក៏ពុំមានរបងឬក៍ដាក់ស្លាកហាមឃាត់ដែរ ហើយស្មៅនោះ ក៏ជាស្មៅដុះឯង គ្មាននរណា ដាំឡើយ ។
សមត្ថកិច្ច បានបន្តថា; ជនសង្ស័យដៃដល់ បាញ់រួច ឃើញជនរងគ្រោះ រងរបួសដួល ដេកលើដី ក៏បានរត់គេចខ្លួនបាត់ទៅ ។
ភ្លាមៗនោះ អ្នកជិតខាង និងសមត្ថកិច្ច បាននាំជនរងគ្រោះ យកទៅសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាព អូរបីជាន់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។
ករណីនេះ កម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្- ស្រុក និង ប៉ុស្ដិ៍រដ្ឋបាលឃុំ បាននឹងកំពុង ស្រាវជ្រាវ តាមរកចាប់ខ្លួនជនសង្ស័យ ដើដើម្បចាត់ការ តាមនីតិវិធីច្បាប់ ៕