ខេត្តរតនគិរី៖ មេឈ្មួញឈើដ៏ល្បីម្នាក ប្រចាំទិសឦសាន ឈ្មោះហូវ ជីវ៉ៃ បានបើកយុទ្ធនាការ ដឹកជញ្ជូនឈើនខុសច្បាប់ ឆ្លងដែនស្ទើរាងរាល់ថ្ងៃទៅប្រទេសវៀតណាមទៀតហើយ តាមច្រកអូយ៉ាដាវរក្នុងកម្រិតខ្នាតយក្ស ជាមួយគ្នានឹងការសម្ងំស្ងៀម ពីគ្រប់ស្ថាប័នដែលមានសមត្ថកិច្ច។
មហាជនសង្កេតឃើញថា បទល្មើសដឹកជញ្ជូនឈើ ប៉ែកឦសានប្រទេស គឺមានឈ្មញឈើធំៗជាច្រើននាក់ ដែលមានមុខងារ ជាឧកញ៉ា ក៏មាន តែត្រូវស្ងប់ស្ងាត់ នាពេលកន្លងមក បន្ទាប់ពីការ៹ រឹតបន្តឹង របស់រាជរដ្ឋាភិបាលនោះ ប៉ុន្តែក្នុងនោះ ក៏គេសង្កេតឃើញថា លោក ហូវ ជីវ៉ៃ ដែលគេដឹង និងស្គាល់ថា ជាឈ្មួញឈើធំម្នាក់ ក្នុងចំណោមឈ្មួញឈើធំៗទាំងនោះ នៅតែបន្តដឹក តិច ” ច្រើន បានតែរហូត ……… និងរហូតមកទល់ពេលនេះ ហូវ ជីវ៉ៃ បានបើកទ្រង់ទ្រាយធំទៀតហើយ ហើយស្ទើរពុំលស់ថ្ងៃទៀតផង ក្នុងការដឹកចេញ ជាមួយ គ្នានឹងស្ថាប័នដែលមានសមត្ថកិច្ច នៅសម្ងំស្ងៀម តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្តនោះ។
លោក ហូវ ជីវ៉ៃ បានរៀបចំ មេការ និងបណ្ដាញរបស់ខ្លួន ជាច្រើននាក់ សុទ្ធតែជាមនុស្ស ដែលមានឥទ្ធិពល ឱ្យមើលការខុសត្រូវ នៅតាមតំបន់ដែនព្រៃឈើ នីមួយៗ ដែលគេបានអារកាត់បំផ្លាញ យកឈើ ដឹកចេញឆ្លងដែនទៅប្រទេសវៀតណាម គឺដឹកចេញ តាមច្រកអូរយ៉ាដាវ។
ក្នុងតំបន់ដែនព្រៃ ដែលពួកគេអារកាត់ឈើទាំងនោះ មានដែនព្រៃនៅចំណុច អូរល្ពាក់ ស្ថិតនៅក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី និងដែនព្រៃជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចំណុច គីឡូម៉ែត្រ លេខ២៤៣ ស្រុកកែវសីម៉ា និងគីឡូម៉ែត្រលេខ៥៣តាអង ស្រុកកោះញ៉ែក នឹង បាក់កែ ហាន់បក់ យកមកស្ទុបស្រុកវើនសៃ ហើយស្ទូចដាក់រថយន្តធំៗ បន្ត ដឹកចេញឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ។
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ នេះ ឈ្មួញឈើ លោក ហូវ ជីវ៉ៃ បានដឹកឈើចេញពីដែនព្រៃនោះ ឆ្ពោះទៅផ្លូវច្រកព្រំប្រទល់អន្តរជាតិ អូរយ៉ាដាវ យ៉ាងរលូន និងមានសុវត្ថិភាពគ្រប់ជើង។
ដោយឡែកបើយោងតាមប្រភពព័ត៌មាន ពីអ្នកស្និទ្ធនឹងឈ្មួញ ឈើលោក ហូវ ជីវ៉ៃ បានបង្ហើបឱ្យដឹងថា អ្នកកាសែតស្រែកអី- ស្រែកទៅ …… គេមិនទៅខ្វល់ទេ ព្រោះគេត្រូវរ៉ូវ អស់ហើយ គឺរហូតដល់មេប៉េអឹមថ្នាក់ផ្ទៃប្រទេស និងក្រសួង ឯណោះ។
ចំពោះប្រភពនេះ ធ្វើឱ្យមហាជនគិតថា យកឈ្មោះអ្នកធំ មកគំរាម រកលាភទៀតហើយ គង់តែអ្នកធំដឹង លោកហូវ ជីវ៉ៃ និងបក្ខពួកនេះ បើមិនឃើញក្ដាម មឈូសទេ គឺមិនស្រក់ទឹកភ្នែកឡើយ។
បងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ ដែលមិនបានប៉ះពាល់នឹងបទល្មើសព្រៃឈើ សូមសំណូមពរដល់ លោក នាយឧត្តមសេនីយ៍ឯក សៅ សុខា
អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមលោក មេត្តាបញ្ជូនកម្លាំងកូនចៅក្រោមឱវាទ ចាត់វិធានការក្ដៅ ទៅលើបុគ្គលបំផ្លិតបំផ្លាញព្រៃឈើ ខាងលើ និងធ្វើការបង្ក្រាបផងទាន៕
