បន្ទាយមានជ័យ÷ ទីតាំងចាក់បាល់មួយកន្លែង ដែលគេស្គាល់ថា ជារបស់កូនស្រី លោកស្រី ថេង សុផារី ដែលជាមេភូមិប៉ាលិលេយ្យ២ បានបើកឲ្យក្រុមអ្នកញៀនភ្នាល់ចាក់ បាល់ចូលទៅលេង យ៉ាងរំភើយ ហើយ គេបានដឹងដែរថាដុះស្លែរយូណាស់មកហើយប៉ុន្តែ មិនឃើញមានសមត្ថកិច្ចក្រុងប៉ោយប៉ែតណាមួយហ៊ានចេញមុខធ្វើការបង្រ្កាបនៅឡើយនោះទេ ប្រហែលជាគាត់មិនបានដឹង ឬ មួយក៏ដឹងហើយធ្វើមិនដឹង។ ទីតាំងល្បែងចាក់ភ្នាល់បាល់នោះ គឺនៅចំណុចផ្សាររាត្រីទល់មុខ ភោជនីយដ្ឋាន ឡាហ្វីរ៉ា ស្ថិតក្នុងភូមិ ប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ រាល់ថ្ងៃមហាជនពួកគាត់កចាំបាន ថា សកម្មភាព លួច ឆក់ និង ប្លន់ មួយចំនួន គឺ វាមានប្រភពកើតចេញពីល្បែងសុីសង និង បង្ករឲ្យមានអំពើហឹង្សារក្នុងគ្រួសារ ទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានយើង សង្ឃឹមថា ក្រោយចុះផ្សាយព័ត៌មានមួយនេះ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង នគរបាលក្រុងប៉ោយប៉ែត លោកនិងចុះទៅបង្រ្កាបទីតាំងលួចលាក់បើកភ្នាល់ចាក់បាល់ខុសច្បាប់មួយកន្លែងនោះឲ្យខានតែបាន ដើម្បីឆ្លើយតប គោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសត្រង់ចំណុចទី៥ គឺ បានលើកឡើងថា ” គ្មានការលេងល្បែងសុីសងគ្រប់ប្រភេទ” និងសង្ឃឹមថា សមត្ថកិច្ចនិងអនុវត្តត្រង់ចំណុចទី៥នេះ អោយមានប្រសិទ្ធភាព ។។ ប៉ុន្តែនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកស្រី ថេង សុផារី មេភូមិប៉ាលិលេយ្យ ២បាននោះទេ អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ពេលថា តើទីតាំងចាក់បាល់មួយនោះ ពិតជារបស់កូនលោកស្រីមេភូមិប៉ាលិលេយ្យ១ ម៉ែន ឬ ក៍មិនម? ហើយតើ មានច្បាប់អនុញ្ញាតដែរឬទេ? បើមាន តើស្ថាប័ណ្ណ ណា ជាអ្នកចេញច្បាប់អនុញ្ញាតអោយបើកអាជីវកម្មមួយកន្លែងនោះ? ព្រោះមហាជនគ្រប់គ្នាគេចាំបាន ថា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារឲ្យស្ថាប័នមានសមត្ថកិច្ច ចុះបិទទីតាំង ភ្នាល់ចាក់បាល និង ភ្នាល់តាម អនឡាញផ្សេងៗទៀតអស់ហើយ ។ ម្យ៉ាងវិញទៀត សម្តេចតេជោ ក៏មិនអនុញ្ញាតឲ្យបន្តសុពលភាព ច្បាប់បើកអាជីវកម្មល្បែងចាក់បាល់ និង ប្រភេទភ្នាល់តាមអនឡាញទៀតនោះទេ ។ ប្រហែលជាគាត់មិនដឹង ឬ យ៉ាងណា? យើងក៍ដឹងហើយថា សកម្មភាព លួច ឆក់ និប្លន់ មួយចំនួន គឺ វាមានប្រភពកើតចេញពីល្បែងសុីសង រហូតដល់ បង្ករឲ្យមានកើតអំពើហឹង្សារក្នុងគ្រួសារ ទៀតផង។ ដូច្នេះអង្គភាពយើងរង់ការបំភ្លឺគ្រប់ពេល ថា តើទីតាំងចាក់បាល់មួយនេះ ពិតជារបស់កូនលោកស្រីមេភូមិប៉ាលិលេយ្យ២ ម៉ែនឬកមិនមែន? ហើយ មានច្បាប់អនុញ្ញាតដែរឬទេ? បើមាន តើស្ថាប័ណ្ណ ណា ជាអ្នកចេញច្បាប់អនុញ្ញាតអោយបើកអាជីវកម្មល្បែងមួយកន្លែងនោះ។
ព្រោះមហាជនគេចាំបានថា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារឲ្យស្ថាប័ណ្ណ មានសមត្ថកិច្ច ចុះបិទទីតាំង ភ្នាល់ចាក់បាល និង ភ្នាល់តាម អនឡាញផ្សេងៗទៀតអស់ហើយ ។ចុះហេតុអ្វីកទីតាំងភ្នាល់ចាក់បាល់តាមអនឡាញមួយកន្លែងនោះនៅតែបន្តការលេងបានយ៉ាងដូចឆ្នេះទៅវិញ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *