ករណីរំលោភបូក រួចវាយសម្លាប់ បោះចោលទៅក្នុងទឹកអូរ

ឈាមស្រែក_ស្បែកហៅ ទីបំផុត ជនសង្ស័យ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ទៅលើប្អូនស្រីរងគ្រោះអាយុ ១៧ឆ្នាំ

នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយមានសមាសភាពចំនួន ៣រូប ដូចខាងក្រោម ៖

១. ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ
២. ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ
៣. ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ។

*ជនសង្ស័យទាំងបីរូប សុទ្ធតែជាអ្នករស់នៅភូមិផងរបងជាមួយនឹងប្អូនស្រីជនរងគ្រោះ ហើយកំពុងស្ថិតនៅវ័យក្មេងខ្ចីជាទីបំផុត…

*ជនសង្ស័យទាំងបីរូបបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ចោល និងបោះចូលទៅក្នុងទឹកអូរពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំងបីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

*នៅក្មេងៗសោះ ហេតុអ្វីបានជាចិត្តសាហាវព្រៃផ្សៃយ៉ាងនេះ???

By pcs

Leave a Reply

Your email address will not be published. Required fields are marked *