(បន្ទាយមានជ័យ): លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់់ជនរងគ្រោះ￸ឈ្មោះ￸ ហោ ធារីសុចនា ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់់ម៉ូតូមួយគ្រឿងនៅមុខផ្ទះជួលរបស់់ខ្លួន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ខាងលើ លោកបានចាត់តាំងកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ ឡុង សិទ្ធ ហៅដាំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ បច្ចុប្បន្ន រស់់នៅមណ្ឌល៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង០៩នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ក្រហម ផលិតឆ្នាំ២០២២ ដែលជាម៉ូតូដែលជនសង្ស័យលួចបានពីជនរងគ្រោះ￸ខាងលើ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះ￸ខាងលើពិតប្រាកដមែន ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ￸ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕

By pcs

Leave a Reply

Your email address will not be published.

You missed