ខេត្តបន្ទាយមនជ័យ ៖ ដោយគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាត់កម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ ភី រ៉ារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុនៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉្សៅម៉ត់ពណ៌សចំនួន០៨កូនថង់ ស្មើនឹងទម្ងន់៧,១១ក្រាម និងសម្ភារ:មួយចំនួនទៀត ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងឃាត់ខ្លួន បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យជាជនជាតិថៃ ក្រោយពីសមត្ថកិច្ចសួរនាំ ដោយមានអ្នកបកប្រែ បានឆ្លើយរៀបរាប់ថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងលក់ដូរបន្តផង ។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ￸ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ៖ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ជាជនជាតិថៃទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកម្ភ: ឆ្នាំ២០២២នេះ￸ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *