បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ ត្រង់​ចំណុច​វត្ត​អំពិល​ប្រាំ​ដើម​ ភូមិ​អំពិល​ប្រាំ​ដើម​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ មាន​ករណី​ភ្លើង​ឆេះ​កុដិ​លោកសង្ឃ​១​ខ្នង​ របស់​ព្រះសង្ឃ​ព្រះ​នាម​ ជិន​ ទៀង​ ភេទ​ប្រុស​ ព្រះ​ជន្ម​ ៥០​វស្សា​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។​
​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បាន​ឲ្យ​ដឹង​ថា​ កុដិ​ព្រះសង្ឃ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ​ ៣.៥០​ម៉ែត្រ​ គុណ​នឹង​ ៥​ម៉ែត្រ​ ធ្វើ​ពី​ថ្ម​ ជញ្ជាំង​ឥដ្ឋ​ ដំបូល​បេតុង​ ។​ ការ​ខូចខាត​ក្នុង​កុដិ​ទាំងស្រុង​ គិត​ជា​ទឹកប្រាក់​ប្រហែល​ ៣.០០០.០០០​ (​បី​លាន​)​រៀល​ ។​
ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ (​ខណៈ​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រ​)​។​
​ករណី​នេះ​ បើ​គិត​ពី​កន្លែង​កើតហេតុ​មក​ស្ថានីយ៍​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​ប្រហែល​ ១២​គីឡូម៉ែត្រ​ កម្លាំង​នគរបាល​ស្រុក​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ ៕

By pcs

Leave a Reply

Your email address will not be published.

You missed