កំពង់ធំ ៖ លោកឧត្តមសេនីយត្រី ទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួង ២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំ នៅភូមិល្អក់ឃុំកំពង់ថ្ម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង បានឲ្យដឹងថា ការចុះឃាត់ជនសង្ស័យជាមន្រ្តីនប៉ូលិសសេដ្ឋកិច្ចទាំង២នាក់ គឺបានធ្វើឡើងតាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្ស០៤នាក់ ពីបទដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាវាយនិងពិល ទះកំភ្លៀង អ៊ុកនិងជង្គង់ទៅលើប្រជាពលរដ្ឋដឹកឈើ (ក្តា) ចំនួន០៩សន្លឹក ដោយគោយន្តកន្រៃ្តកាឡេថង យកមកធ្វើផ្ទះនៅតំបន់អូជ្រៅភូមិសាស្រ្តភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់បណ្តាល ឲ្យរងរបួសធ្ងន់។
ជនសង្ស័យទាំង៤នាក់៖ ទី១. ឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នុំពេញ, ទី២. ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលេខ២០ ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជនដៃដល់ទាំង២នាក់ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជាប៉ូលិសសេដ្ឋកិច្ចក្រសួង កូនចៅរបស់លោកវរសេនីយ៍ទោ អំ សុជាប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំទិសខេត្តកំពង់ធំ។
ចំណែកជនសង្ស័យ២នាក់ ម្នាក់ជាប្រជាការពារ និងម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូពកសាមគ្គីឃុំឈើទាល និងឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគន្លងខ្ទីង ឃុំឈើទាលស្រុកសណ្តាន់ ក្រោយពីធ្វើការសាកសួរ ដោយយល់ឃើញថា ពុំមានការពាក់ព័ន្ធ សមត្ថកិច្ចបានឲ្យមកផ្ទះវិញ៕

By pcs

Leave a Reply

Your email address will not be published.

You missed