កំពុងឆ្នាំង÷គ្រឿងចក្រ(អាប៊ុល១គ្រឿង) និងរថយន្តបែនដឹកដី៤គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារងចាប់ឃាត់ បញ្ជូនមកទុកនៅក្នុងមន្ទីរកសិកម្មខេត្តកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខណៈដែលកំពុងធ្វើសកម្មភាពចាក់ដីលុបបឹងជា លានៅក្នុងដែននេសាទ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះឃាត់គ្រឿងចក្រ និងរថយន្តដឹក​ដីខាងលើនេះ តាមការបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងដោយលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង និងចូលរួមសហការដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ច​រដ្ឋបាលជលផល។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានឲ្យដឹងថា ការឃាត់គ្រឿងចក្រ និងរថយន្តដឹកដីខាងលើនេះដោយសារ​តែក្រុមរថយន្តដឹកដី និងគ្រឿងចក្រនោះដឹកដីចាក់លុបបឹងជាលាដែលជាបឹងក្នុងដែននេសាទ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រឿងចក្រ១គ្រឿង និងរថយន្តដឹកដី៤គ្រឿងបាននាំយកមករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង៕

By pcs

Leave a Reply

Your email address will not be published.