ខេត្តកំពត: ស្រុកកំពង់ត្រាចការនាំបង្គារមកពីវៀតណាមមានសារធាតុគីមីអត់ច្បាប់ត្រូវបានអាជ្ញាធរចាប់)អាជ្ញាធរខេត្តកំពតកាលពីវេលាម៉ោង10/30នាទីយប់ថ្ងៃទី16ខែមករាឆ្នំា2022បានស្ទាក់ចាប់រថយន្តចំនួន2គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ33ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិកំពង់ត្រាចទី1ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្តកំពត។ការពិនិត្យមើលបង្គារក្នុងកេះនិមួយៗរបស់អាជ្ញាធរមានមន្ត្រីនគរបាលមានមន្ត្រីកាំកុងត្រូលមានមន្ត្រីជលផលនិងមន្ត្រីមកពីសាលាខេត្តកំពតប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្នុងនោះក៍មានលោកឈារីម៉ារ៉ូព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពតផងដែរ។លោកង៉ែតសាវឿនប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបាននិយាយប្រាប់អោយដឹងនៅរសៀលថ្ងៃទី17ខែមកថានេះថារថយន្តចំនួន2គ្រឿងនេះបានដឹកបង្គារនិងក្ដាមថ្មនិងមឹកសរុបចំនួន610កេះ។លោកង៉ែតសាវឿនបាននិយាយថាការដឹកបង្គារឆ្លងដែនបែបនេះគឺម្ចាស់នាំបង្គារពីវៀតណាមនេះមិនទាន់មានច្បាប់គ្រប់ក្រាន់ទេ៕លោកង៉ែតសាវឿននិយាយថាការដឹកជញ្ជូនបង្គារនេះខាងជំនាញក៍បានរកឃើញថាមានបង្គារនៅក្នុងកេះនិមួយៗសុទ្ធតែត្រូវបានចាក់ចាហួយនៅខួរក្បាលធ្វើអោយបង្គារនិមួយៗឡើងគីឡូធ្ងន់ភ្នែកជញ្ជីង៕លោកឃឹមសាមីអភិបាលរងស្រុកកំពង់ត្រាចក៍បានចូលរួមការស្ទាក់ចាប់រថយន្តដឹកបង្គារនោះដែរ។លោកឃឹមសាមីនិយាយប្រាប់ថាការចាក់ចាហួយក្នុងខួក្បាលបង្គារនេះមានសារធាតុជាតិគីមីធ្វើអោយមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ។លោកឃឹមសាមីអភិបាលរងស្រុកកំពង់ត្រាចនិយាយប្រាប់ថាការពិនិត្យជាក់ស្ដែងរបស់បង្គារនៅក្នុងកេះនិមួយៗមានចំនួន610កេះស្មើរនិង12តោនអាចនិងធ្វើការដុតកំទិចចោលនៅពេលថ្ងៃខាងមុខ៕
ប៉ុន្តែគេក៍បាននិយាយរិះគន់ដល់មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិផងដែរនិងមន្ត្រីគយថាបើកដៃអោយថៅកែនាំបង្គាឆ្លងដែនដោយមានជាតិគីមីចូលក្នុងស្រុក។

By pcs

Leave a Reply

Your email address will not be published.