បន្ទាយមានជ័យ: នៅថ្ងៃទី២០ មិថុនាឆ្នាំ ២០២២ ឃាត់ខ្លួនមុខសញ្ញារក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ដោយខុសច្បាប់ ចំនួន៥នាក់ និងបានដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចស្ពានលេខប្រាំបីខាងត្បូងស្រុកថ្មពួក ប្រហែល ៣.០០០ ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ជាប់ព្រំប្រទល់នឹងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ឆែកឆេររកឃើញ ម្សៅក្រាម ពណ៌សថ្លា ២ កូនថង់ បំពង់កែវសម្រាប់ជក់ ២ ដើម ដែកកេះ១ និងកូនថង់សម្រាប់ច្រកថ្នាំមួយចំនួន ហើយឃាត់ខ្លួន នាំមកអធិការដ្ឋាននគរបាល ស្រុកស្វាយចេក ។
ជនសង្ស័យទាំង៥នាក់មាន: ១ ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក (ម្សៅក្រាម ១ កូនថង់) , ២ ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំនៅភូមិវត្តចាស់ ឃុំថ្មពួក, ៣ ឈ្មោះ ដឿយ ដេត ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក, ៤ ឈ្មោះ ម៉ី កាមុត ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក, ៥ ឈ្មោះ យឿត យ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំនៅភូមិថ្មពួក ឃុំ ថ្មពួក ម្សៅក្រាម ១កូនថង់ ។
កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោម លើជនសង្ស័យទាំង៥នាក់ ជាលទ្ធផលវិជ្ជមានទាំង ៥នាក់ ។
នៅថ្ងៃទី២១ ខែមិថុនានេះ មុខសញ្ញាទាំង៥នាក់ ដែលរក្សាទុក និងប្រើប្រាស់គ្រឿងញៀននេះ បានត្រូវកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed