ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការ សង្កេតមើលប្រព័ន្ធបោះឆ្នោតនៅទីក្រុងប៉ារីសប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣។

យោងតាមកំណត់ទូតនស្ថានទូតបារាំង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ដោយលោកស្រី អាត់ សូហ្វី នាយិកា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ផ្នែកសន្តិសុខ នៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង ដែលទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំង បានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង។

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន គ.ជ.ប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត ដែលនឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣៕

By pcs

Leave a Reply

Your email address will not be published.

You missed