ខេត្តកំពង់ធំ : នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីត​ស្នងការដ្ឋាននគរបាលខេត្តឧត្តរ មាន ជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នង ការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *