(កំពង់ស្ពឺ) ៖​ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ សមដែមួន​ ស្នងការន​គរបាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​ស្រុក​ឧដុង្គ​ បានស្រាវ​ជ្រាវ​ឈានទៅធ្វេីការកំណត់មុខសញ្ញាបង្កហឹង្សាលេីក្រុមតន្រ្ដីករ​ កាល​ពីយប់​ថៃ្ងទី​៣០​ ខែមករា​ ឆ្នាំ​២០២២​ ក្នុងពិធី​មង្គល​ការ​នៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ​ បានចំនួន​ ០៣នាក់​ ៖
១-ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ​២៤ឆ្នាំ​ នៅ​ភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ បុិច ម៉ាញ ភេទប្រុសអាយុ​២​៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ហួត គឹមស្រេង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មូលហេតុ​ឈានដល់ការបង្កហឹង្សាពីដំ​បូ​ង​ ឈ្មោះ ហួត គឹមស្រេង​ ជាភ្ញៀវមក​ចូលរួមក្នុងពិធិការបានឡេីងទៅលេី​ឆា​កក្នុងគោលបំណងស្នេីសុំអោយអ្នកភ្លេ​ងជួយលេងបទចម្រៀងអោយខ្លួន​ និង​បាន​ប្រេីកាយវិការជ្រុលជ្រួសទៅលេី​អ្នកចម្រៀងស្រី​ អ្នកភ្លេងដៃអ៊័ក​ ក៏មាន​ការគាសដៃចេញ​ កាយវិការទាំងនេះ​បណ្ដាលឱ្យឈ្មោះ​ ប៊ូ សុខគា ដែលជា​មិត្ដភ័ក្ភអង្គុយខាងក្រោមមេីលឃេីញ​ច្រឡំស្មានតែអ្នក​ភ្លេងវៃពួកម៉ាកក៏ស្ទុះឡេីងទៅលេីកឆាកទាញឧបករណ៍ភ្លេង​វៃទៅលេីអ្នកភ្លេងរត់ពេញឆាក🍻។

ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះ​ប​ណ្ដាលឱ្យក្រុមតន្រ្តីម្នាក់ឈ្មោះ ម៉េង គ​ង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ​ ជាអ្នកចុចអ័ក​ រងរបួសត្រូវក្បាល ចំមុខ ចំច្រ​មុះ ត្រូវខ្លួនជាច្រើនដៃ និងច្រើនជើ​ង។​

តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនី​យ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកឧដុង្គថា​ ក្រុមបង្កហឹង្សា​ ក្រោយ​បង្កភាពចលាចលពេញពិធីមង្គលរួចបាននាំគ្នាគេចខ្លួនបាត់​ ដោយមានកិច្ចសហការល្អកំលាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតតាមឃាត់ខ្លួនបាន​និងបានបញ្ជូនក្រុមបក្ខពួកទាំង៣នាក់​ មកកាន់អធិការដ្ឋាននគរ​បាលស្រុក​ បំពេញនីតិវិធីកសាងសំណុំ​រឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ​ដេីម្បីចំណាត់ការបន្ដ៕

By pcs

Leave a Reply

Your email address will not be published.

You missed