ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ចូល​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​ ៖​ ខ្ញុំបាទ​សូម​គោរព​ដល់​លោកពូ​ឯកឧត្តម​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នរ​គ​បាល​ខេត្តកណ្តាល​ជាទី​គោរព​។​ ដោយសារ​នៅ​ទីតាំង​ ភូមិ​ក្នុង​ព្រែក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ច្រកចូល​ទល់មុខ​វត្ត​ស្អាង​ព្រែក​តូច​ដល់​ស្ពាន​កោង​នឹង​ឆ្លងស្ពាន​បត់​ទៅ​តាម​ផ្លូវ​ទៅ​ចំការ​នៅ​ជិត​ទី​ហ្នឹង​បច្ចុប្បន្ន​មាន​ក្រុម​ក្មេង​ទំនើង​ទាំងស្រី​ទាំងប្រុស​កំពុង​ប្រមូលផ្តុំ​គ្នា​ចេញចូលៗ​ប្រើប្រាស់​គ្រឿងញៀន​ នឹង​ទិញ​លក់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ ធំ​ដូច​ជាទី​ផ្សារ​ត្រី​អ​ញ្ចឹ​ង​ហើយ​មុន​ទឹក​មិន​ទាន់​ចូល​បឹង​គេ​បោះទីតាំង​នៅ​ក្នុង​ព្រៃ​ហើយ​ឥលូវ​ទឹកចូលបឹងគេ​បោះទីតាំង​នៅ​លើ​ផ្នូរខ្មោច​24​ម៉ោង​ លើ​24​ម៉ោង​ ក៏​មិន​ដែល​ឃើញ​មាន​ប៉ូលិស​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍​នោះ​ទេ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ដោយ​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បាន​ចាត់​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ស្រាវជ្រាវ​បង្ក្រាប​ករណី​ខាងលើ​។​

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​សុក្រ​ ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ ចំនួន​០២​នាក់​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​ចំនួន​ ០៣​នាក់​ និង​ប្រជា​ការពារ​ចំនួន​០៧​នាក់​ បាន​ចុះ​ទៅ​ដល់ទី​តាំងនៅ​ចំណុច​ផ្នូរខ្មោច​ក្រោយ​ភូមិ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុងភូមិ​ក្នុង​ព្រែក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​ បាន​ប្រទះ​ឃើញ​មាន​ក្មេង​ស្រី​ប្រុស​មួយ​ក្រុម​ប្រហែល​ ០៧​នាក់​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ព្រៃ​លិច​ទឹក​ជុំវិញ​ ពេល​ដែល​កម្លាំង​យើង​ទៅ​ជិត​ដល់​ក្រុម​ក្មេង​ទាំងនោះ​បាន​រត់​ចុះ​ទៅ​ក្នុង​ទឹក​បឹង​អស់​បន្សល់​ទុក​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​

​ករណី​នេះ​ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បន្ត​ចចាប់មុខសញ្ញា​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់​ចាត់ការ​តាម​នីតិវិធី​។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប​៕

By pcs

Leave a Reply

Your email address will not be published.