(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៦,៣០៨ករណី ឃាត់ខ្លួន១៣,៩៧៩នាក់ ក្នុងនោះ ជនបរទេស ៣៦៥នាក់ (ជនជាតិចិន ១៨៨នាក់ វៀតណាម ១២៣នាក់ តៃវ៉ាន់ ១៧នាក់ ថៃ ១៧នាក់ ឡាវ ៥នាក់ នីហ្សេរីយ៉ា ៣នាក់ ហ្វីលីពីន ២នាក់ ម៉ាឡេស៊ី ២នាក់ រុស្ស៊ី ១នាក់ អ៊ុយហ្គាន់ដា ១នាក់ អាមេរិក ១នាក់ ស្លូវនៀ ១នាក់ សិង្ហបូរី ១នាក់ កាណាដា ១នាក់ និងអង់គ្លេស ១នាក់)។

ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៤,៦៨៩.៦១/៣,៨៧៥.៩០គីឡូក្រាម កើន៨១៣.៧១គីឡូក្រាម ស្មើនឹង២១% សារធាតុគីមី ៨៤,៩២០/៤,៤២៥គីឡូក្រាម កើន
៨០,៤៩៥គីឡូក្រាម (កើនជិត១៩ដង) កញ្ញាក្រៀម ១៣៥.១០គីឡូក្រាម កញ្ញាស្រស់ ៥៣,១៨៧ដើម រួមនឹងមធ្យោបាយ សម្ភារ វត្ថុតាងមួយចំនួនទៀត។

ក្នុងនោះ ករណីជួញដូរ ៤,៤៧៣ករណី ឃាត់ខ្លួន៨,៦៧២នាក់, ករណីសំយោគ-កែច្នៃ ៩ករណី ឃាត់ខ្លួន៣៤នាក់, ករណីដាំដុះ ៣៧ករណី ឃាត់ខ្លួន៩នាក់, ករណីប្រើប្រាស់ ១,៧៨៩ករណី ឃាត់ខ្លួន ៥,២៦៤នាក់ (កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៦០៩នាក់, បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៣,១៧០នាក់ និង
អប់រំធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលដើម្បីយកទៅបន្សាប ព្យាបាលនៅតាមសហគមន៍ចំនួន១,៤៨៥នាក់។

ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន ៤៥០នាក់/៤៨៥ដីកា៕

By pcs

Leave a Reply

Your email address will not be published.

You missed