ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក CARL IRVING SAMBRANO អគ្គលេខាធិការរង គណៈកម្មាធិការអូឡាំពិក។

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៕

By pcs

Leave a Reply

Your email address will not be published.

You missed