បរទេស ៖ ប្រទេសកូរ៉េទាំងពីរ តាមសេចក្តីរាយការណ៍ បានតភ្ជាប់ឡើងវិញ នូវខ្សែទំនាក់ទំនងយោធាបន្ទាន់ និងបានតេស្តប្រព័ន្ធ បានយ៉ាងជោគជ័យ នៅ ថ្ងៃចន្ទនេះ ស្របពេលដែលមាន សញ្ញាចំណងមិត្តភាពល្អ ប្រសើរឡើង នៅលើឧបទ្វីបកូរ៉េ ។

ការតភ្ជាប់ខ្សែទំនាក់ទំនងយោធា បន្ទាន់ឡើងវិញនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្ដាហ៍មុន បានប្តេជ្ញាភ្ជាប់ខ្សែ ទំនាក់ទំនងឡើង ក្រោយទីក្រុងព្យុងយ៉ាង បានផ្តាចខ្សែទំនាក់ទំនង ជាមួយទីក្រុងសេអ៊ូលចោលទាំងស្រុង ។

សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកណ្ដាលកូរ៉េ KCNA បាននិយាយថា ខ្សែទំនាក់ទំនង បានតភ្ជាប់ឡើង វិញ នៅម៉ោង ៩ព្រឹកថ្ងៃចន្ទនេះ ជាផ្នែក នៃកិច្ចប្រឹងប្រែង ធ្វើឲ្យក្តីរំពឹង និងបំណង របស់ប្រទេស ដែលចង់ឲ្យចំណងមិត្តភាព កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបានស្តារឡើងវិញ ឲ្យបានកាន់តែឆាប់តាមដែលអាចទៅរួច និងមានសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េនោះ ក្លាយជាការពិត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA បាននិយាយថា ទីក្រុងសេអ៊ូល គួរតែបង្កើតកិច្ចប្រឹងប្រែងវិជ្ជមាន ធ្វើឲ្យចំណងមិត្តភាព មានភាពល្អប្រសើរឡើង និងដោះស្រាយកិច្ចការ សំខាន់ៗ ដែលត្រូវតែធ្វើឲ្យក្លាយជាអាទិភាព ដើម្បីបង្កើតក្តីរំពឹង ដ៏ល្អនាពេលអនាគត់។

By pcs

Leave a Reply

Your email address will not be published.

You missed