អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាស ជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាំផ្ទះ Benjamin Netanyahu បាននិយាយថា ការវាយប្រហារលើដែនដីប៉ាឡេស្ទីន នឹងបន្តផ្ទុះឡើងជាហូរហែរ

ការផ្ទុះនេះក៏បានធ្វើឲ្យកក្រើកតំបន់ហ្គាហ្សា ពីភាគខាងជើងទៅភាគខាងត្បូង នៅពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើគេហដ្ឋាន គ្លីនិក និងអគាររដ្ឋាភិបាល ជាដើម ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសម្លាប់មេបញ្ជាការកំពូលម្នាក់ នៃក្រុមប្រដាប់អាវុធជីហាដឥស្លាមឈ្មោះ Hussam Abu Harbeed ផងដែរ ។

អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាស ជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាំផ្ទះ Benjamin Netanyahu បាននិយាយថា ការវាយប្រហារលើដែនដីប៉ាឡេស្ទីន នឹងបន្តផ្ទុះឡើងជាហូរហែរ ។

ការផ្ទុះនេះក៏បានធ្វើឲ្យកក្រើកតំបន់ហ្គាហ្សា ពីភាគខាងជើងទៅភាគខាងត្បូង នៅពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើគេហដ្ឋាន គ្លីនិក និងអគាររដ្ឋាភិបាល ជាដើម ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសម្លាប់មេបញ្ជាការកំពូលម្នាក់ នៃក្រុមប្រដាប់អាវុធជីហាដឥស្លាមឈ្មោះ Hussam Abu Harbeed ផងដែរ ។

ទន្ទឹមនោះ ក្រុមហាម៉ាស ដែលជាក្រុមគ្រប់គ្រងតំបន់ហ្គាហ្សា ក៏បានបាញ់គ្រាប់រ៉ុកកែត ឆ្ពោះទៅទីក្រុងរបស់អ៊ីស្រាអែល ផងដែរ ប៉ុន្តែភាគច្រើននៃគ្រាប់រ៉ុកកែតទាំងនោះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារអាកាស របស់អ៊ីស្រាអែល ។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រតិបត្តិការឥស្លាម និងក្រុមសិទ្ធិមនុស្ស ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តដោយអ៊ីស្រាអែល ។

យ៉ាងហោចណាស់ មនុស្សចំនួន ២១២ នាក់ ក្នុងនោះមានកុមារ ៦១ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអំពើហិង្សាចុងក្រោយ បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ខណៈប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥០០ នាក់បានរងរបួស ។

បន្ថែមពីនេះ មនុស្សសរុបជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *