​កំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ សហការ​ជាមួយ​កម្លាំង​អង្គការ​ហេ​ឡូ​ត្រាស​ ចុះ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​(UXO)​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំ​ស្រួ​ចំនួន​០២​ឃុំ​ គឺ​ឃុំ​គី​រី​វ័​ន្ត​ និង​ឃុំ​អូរ​ ចំនួន​០៦​គ្រាប់​ ក្នុង​នោះ​ ប្រភេទ​គ្រាប់​ 105mm​ ចំនួន​១​គ្រាប់​,​ គ្រាប់​122mm​ ចំនួន​១​គ្រាប់​,​ គ្រាប់​85mm​ ចំនួន​២​គ្រាប់​,​ គ្រាប់​ 60mm​ ចំនួន​២​គ្រាប់​ និង​គ្រាប់​ប្រភេទ​ 82mm​ ចំនួន​១​គ្រាប់​ ។​
យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ខាងលើ​បាន​ប្រគល់​ជូន​អង្គការ​ហេ​ឡូ​ត្រាស​ កម្ទេច​ចោល​តាម​លក្ខណៈ​បច្ចេកទេស​ ៕

By pcs

Leave a Reply

Your email address will not be published.