​ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ រួម​ទាំង​យោបល់​របស់​លោក​ឧត្តម​សេនី​ត្រី​ កុយ​ ហៀ​ង​ ស្នងការ​ង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​សុក្រ​ ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​០០​នាទី​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ នៅ​ចំណុច​ ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០១​នាក់​ ឈ្មោះ​ អ៊ិ​ត​ ចាន់​រិ​ទ្ទ​ ហៅ​ផ្លេះ​ ភេទ​ប្រុស​ អាយុ​៣០​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​

​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា​ ចំនួន​ ០៥​ថង់​ សង្ស័យ​មាន​សារធាតុ​ញៀន​(​ទម្ងន់​ ១.៧៥​ក្រាម​ ទាំង​សំបក​)​ ,​ ទូរស័ព្ទ​ដៃ​ ចំនួន​០១​ គ្រឿង​,​ ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​រំលែក​ថ្នាំ​ញៀន​លក់​មួយ​ចំនួន​។​

​ដោយ​មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ នៃ​ អយ្យការ​ អម​សាលា​ ដំបូង​ ខេត្ត​ បាត់ដំបង​ កម្លាំង​យើង​បាន​បន្ត​ប្រតិបត្តិការ​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០១​នាក់​ទៀត​ នៅ​ចំណុច​ ភូមិ​កំពង់​សីមា​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ វេលា​ម៉ោង​១៥:៤០​ នាទី​ ជនសង្ស័យ​ឈ្មោះ​ ចេ​ង​ ណាត​ ភេទ​ប្រុស​ អាយុ​៣៤​ ឆ្នាំ​មាន​ទីលំនៅ​ ភូមិ​កំពង់​សីមា​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ កាំបិត​ ចំនួន​០៤​ដើម​,​ កាំភ្លើង​កែ​ច្នៃ​សប់​ខ្យល់​បាញ់​គ្រាប់កង់​ ចំនួន​០១​ដើម​,​ សំភារ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​,​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​យ៉ា​ម៉ា​ហា​ អ៊ិ​ច​សាយ​ទ័​រ​ សេ​១៥០​ សេរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ (​ចាស់​)​ ។​

​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​និតិវិធីច្បាប់​៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *