​(ភ្នំពេញ​)៖ កម្លាំង​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​បង្ក្រាប​ករណី គ្រឿងញៀន​មួយ កន្លែន​និង​ឃាត់ខ្លួន​បាន ជនសង្ស័យ​៤​នាក់​កាលពី ថ្ងៃទី​០៥​ខែ មិនា​ឆ្នាំ​២០២២ វេលា​ម៉ោង​១២ និង​២០​នាទី នៅ​ចំណុច​ផ្លូវលំ មួយ​កន្លែង​ស្ថិត ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បាន​ប្រាប់​អោយដឹងថា ជ​ង្ស័​យទាំង​៤​នាក់ ដែល​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ​ឌុ​ច មួក ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​កម្មករ សំណង់ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​អ្នកតា​ទ្វា ឃុំ​ប្រធាតុ ស្រុក​អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ​, ទី ២.​ឈ្មោះ ថា វ៉ាន់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​លក់ គ្រឿងញៀន ទីលំនៅ​មិន ពិតប្រាកដ​, ទី​៣.​ឈ្មោះ អុឹម ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ពយ​ស្វាយ ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​, ទី ៤.​ឈ្មោះ ណិ ទិ​ត្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​ប​ច្ច​ប្បន្ន​ស្ថិ ត​នៅ​ភូមិ​ឡូ​១១ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ឆែកឆេរ និង​ដកហូត​បាន​វត្ថុតាង រួម​មាន​ម្សៅ​ក្រាម ស​ថ្លា​ចំនួន ០៦​កញ្ចប់​តូច និង​សម្ភារ​:​សម្រាប់​ប្រាស់ គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ទាំង​៤​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង​ត្រូវបាន កម្លាំង​អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រា​ធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តរ ទៅតាម​នីតិវិធី​ច្បាប់​៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *