ភ្នំពេញ​៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ប័ណ្ណសម្គាល់កម្មសិទ្ធិទោចក្រយានយន្តក្លែងក្លាយនិងទិញលក់ ម៉ូតូមានស្លាកលេខក្លែងក្លាយ។

កាលពីថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២១
វេលាម៉ោង១០និង០០នាទី នៅចំណុចខាងក្រោយវិទ្យាល័យសម្តេចហ៊ុនសែនបូរី១០០ខ្នង ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លី ម៉េង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ២០សេ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) បានលក់ម៉ូតូគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវឲ្យទៅឲជនរងគ្រោះឈ្មោះ អាន តូរ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថាពុំមានសម្ភារៈបាត់បង់ទេ ប៉ុន្តែសម្ភារៈបន្សល់ទុក មាន ម៉ូតូ០១គ្រឿងម៉ាកXR ផលិតឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេ ញ1FZ-3654 មានប័ណ្ណសម្គាល់ និងស្លាកលេខក្លែងក្លាយ, និងម៉ូតូ១១គ្រឿងដកហូត ពីជនសង្ស័យរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ, រួមទាំងស្លាកលេខ១៤សន្លឹកទៀតផង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីក៏សាងសំណុំរឿងនិងបន្តអនុវត្តតាមនិតិវិធីច្បាប់៕សូមបងប្អូនខាងក្រោយកុំយកគំរូតាមបុរសខាងលើគឺគ្មានលទ្ធផលល្អទេយើងត្រូវរួមគ្នាបំបាត់អំពើចោរកម្មដើម្បីសន្តិសុខប្រទេសជាតិរបស់យើងទាំងអស់គ្នា។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed