(កំពង់ចាម) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់​) នៅចំណុចព្រៃចំការចេក ស្ថិតនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

👉ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៩នាក់
១- ឈ្មោះ​ សុខ​ ជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ​ នៅភូមិលិចវត្ត ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម
២-ឈ្មោះ នូ​ ឈាង​ ភេទប្រុស​ អាយុ៣៧​ ជាតិខ្មែរ​ នៅភូមិអណ្ដូងក្រឡឹង ឃុំថ្មពូន ស្រុកអ្រៃឈរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ​ កឹម​ ចេក​ ភេទប្រុស​ អាយុ៤៨ឆ្នាំ ជាតិខ្មែរ​ នៅភូមិដំាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
៤-ឈ្មោះ លី​ ចំរេីន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ​ នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
​៥-ឈ្មោះ​ ហ៊ីម​ វី ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
​ ៦-ឈ្មោះ​ គួយ​ សំអាង ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិសំព័រ​ ឃុំតាអុង​ ស្រុកចំការលេី​ ខេត្តកំពង់ចាម ។
​៧-ឈ្មោះ​ ថៃ​ សុខគា​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ ជាតិខ្មែរ​
​៨-ឈ្មោះ​ សាំង​ ហេង ភេទប្រុស​ អាយុ៥៣ឆ្នាំ​ ជាតិខ្មែរ​ ទាំង០២នាក់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
​៩-ឈ្មោះ​ ចេវ​ ចាន់ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ជាតិខ្មែរ​ នៅភូមិត្រាំង​ ឃុំថ្មពូន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ។

👉និងដកហូតវត្ថុតាងរួមមាន៖
-ប្រាក់រៀល​ ៦៥០,០០០រៀល​ (ហុកសិបប្រាំម៉ឺន​រៀល)
​-ទូរស័ព្ទដៃចំនួន០៧​គ្រឿង​
​-ម៉ូតូចំនួន២៩គ្រឿង​
​-មាន់ជល់ងាប់ចំនួន០២ក្បាល
​–កន្ត្រក់មាន់ចំនួន០៣
-ជញ្ជីងថ្លឹងមាន់ចំនួន០១
👉បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

By pcs

Leave a Reply

Your email address will not be published.

You missed